ព័ត៌មានជាតិ

មានអត់ ! ពេលយប់លួច ដល់ពេលព្រឹកឡើងយកមកលក់ឲ្យម្ចាស់គេ

ភ្នំពេញ: ត្រង់ចំណុចតូបលក់នាឡិកា និងកាត់វ៉ែនតា ក្នុងផ្សារទួលសំបូរ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង០០នាទី។

ជនរងគ្រោះឈ្មោះ សោម ភ័ក្រនី ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៣៧ ភូមិព្រៃវែង សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ទិត្យ ហួត ហៅ យួន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង៣០នាទី ជនរងគ្រោះ និងប្តីឈ្មោះ ហ៊ាក គន់ អាយុ៤៩ឆ្នាំជនជាតិខ្មែរ បាន រៀបចំអ៊ីវ៉ាន់ នាឡិកា និងវ៉ែនតា ទុកដាក់ រួចបិទតូបលក់ដូរ ក្នុងផ្សារទួលសំបូរ ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយចាក់សោតូបត្រឹមត្រូវ ហើយជិះកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HM-8006 មានលេខតួ24128 និងលេខម៉ាស៊ីន14495 ទៅផ្ទះស្ថិតនៅភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លុះដល់ព្រឹកឡើងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៦និង០០នាទី ឈ្មោះ ហ៊ាក គុណ បានជិះកង់បីឥណ្ឌាចេញពីផ្ទះមកដល់តូចលក់ដូរខាងលើ រួចក៏បានចាក់ សោចូលទៅក្នុងតូប បានឃើញអីវ៉ាន់នៅ ក្នុងតូបមានសភាពរាយប៉ាយ ហើយបាន បាត់នាឡិការ វ៉ែនតា និងម៉ាស៊ីនកាត់វ៉ែនតាចំនួន៤គ្រឿង ។

បន្ទាប់មកជនរងគ្រោះ ក៏បានមករាយការណ៍ ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង លុះដល់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៣០នាទី ឈ្មោះ ឡាំង ឆៃយ៉ា ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនសង្ស័យ បានយកនាឡិកាចំនួន ០២គ្រឿង នាឡិកាខ្សែដែកអ៊ីណុកមួយគ្រឿង និងខ្សែជ័រពណ៌ខ្មៅមួយគ្រឿង យកមកលក់ឲ្យជនរងគ្រោះ ។

ពេលនោះជនរងគ្រោះបានស្គាល់នាឡិកាខាងលើថាជារបស់គាត់ ដែលបានបាត់ រួចជនរងគ្រោះបានរាយការណ៍ ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ឃាត់និងនាំឈ្មោះ ឡាំង ឆៃយ៉ា យកទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ទើបដឹងថា នាឡិកាខាងលើ គឺជនសង្ស័យឈ្មោះ ទិត្យ ហួត ហៅ យួន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ជាអ្នកឲ្យយក មកលក់ រួចនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងក៏បានធ្វើ ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ បានត្រង់ចំណុចភូមិទួលសំបូរខាងលើ។

បច្ចុប្បន្នជនសង្ស័យខាងលើ កុំពុងឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាម នីតិវិធីច្បាប់៕

មតិយោបល់