ព័ត៌មានជាតិ

កំលាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូរយៈពេលត្រឹម៤៧ម៉ោង

កំពង់ស្ពឺ: កាលពីថៃ្ងទី១៥ ខែមិថុនា ឆ្នាំ២០១៩មានករណីលួចម៉ូតូមួយគ្រឿងម៉ាកHondaDreamC125ccពណ៏ខ្មៅសេរី២០១៦លេខតួ,ម៉ាស៊ីន9566955 ស្លាកលេខភ្នំពេញ1DE4292ម្ចាស់ឈ្មោះគីម សម្បត្តិ ភេទប្រុស អាយុ48ឆ្នាំ រស់នៅភូមិរការធំ ឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ (ចាក់សោរទុកក្រោមផ្ទះត្រឡប់មកពីបុណ្យបច្ច័យបួនអ្នកភូមិ)ត្រូវជនមិនស្គាល់អត្តសញ្ញាណបានលួចយកទៅបាត់ពេលភ្ញាក់ខ្លួនទើបដឹងថាបាត់ម៉ូតូនៅវេលាម៉ោង២និង២០នាទីរំលងអាធ្រាត។លុះព្រឹកឡើងម្ចាស់បានប្ដឹងសមត្ថកិច្ចជួយរកក្រោយប្រតិបត្ដិការស្រាវជ្រាវនិងបានសហការជាមួយអធិការស្រុកភ្នំស្រួច”ខាងនគរបាលស្រុកភ្នំស្រួចបានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យ២នាក់ឈ្មោះឈៀងសីហា ប្រុស២៩ឆ្នាំ នៅភូមិចម្ការចេក ឃុំត្រែងត្រយឹង និងឈ្មោះខៃណាត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិតាឯក ឃុំបាស្រែ ស្រុកអង្គបុរី ខេត្តតាកែវ ពាក់ព័ន្ធពីបទរក្សាទុកប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ឆែកឆេររកឃើញកូនសោរអក្សរTមួយដើមស្លាកលេខម៉ូតូបាក់មួយភ្នំពេញ1DE.4292កែវឆ្លុះមួយគ្រឿងកាបូបស្ពាយមួយថ្នាំញៀនមួយកញ្ចប់និងសម្ភារ:ផ្សេងៗមួយចំនួន។

ដោយបានការចង្អុលណែនាំនិងបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកសម សាមួនស្នងការនគរបាលខេត្តកំពង់ស្ពឺឲ្យជំនាញធ្វើការសហការសាកសួរគ្រប់ប្រវត្ដិសកម្មភាពដល់ឫស្សគល់មុខសញ្ញាដោយគេចវេសការពិតមិនបាន(កូនសោរអក្សរT)មានតំរុយភស្ដតាងស៊ីចង្វាក់មុខសញ្ញាសង្ស័យបានទទួលស្គាល់និងបញ្ជាក់អំពីសកម្មភាពដែលក្រុមខ្លួនបានប្រព្រឹត្ដក្នុងការលួចយកម៉ូតូពីស្រុកបរសេដ្ឋដោយឃ្លាំមើលនិងពិនិត្យតាមឧបករណ៍កែវឆ្លុះតាមដានសកម្មភាពម្ចាស់ផ្ទះពីចម្ងាយ។ជាក់ស្តែងកម្លាំងនគរបាលស្រុកបរសេដ្ឋនិងនគរបាលស្រុកភ្នំស្រួចបានឃាត់ខ្លួនព្រមទាំងដកហូតវត្ថុតាងបានម៉ូតូមួយគ្រឿងភិនភាគដូចម៉ូតូជនរងគ្រោះ១០០%នៅផ្ទះសំណាក់ពេជ្រពៅ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច និងបានបញ្ជូនខ្លួនមកការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្ដកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់