ភ្នំពេញៈ កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ ២០១៨ នៅផ្ទះសំណាក់យីហោ លី ឡាង ដែលមានទីតាំង នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើត ឡើងដោយមានជនជាចិនមួយក្រុមបានឈ្លោះប្រកែកគ្នាហើយបណ្តាលឲ្យជនជាតិចិនម្នាក់បែកក្បាលហូរឈាម រងរបួសយ៉ាងធ្ងន់ធ្ងរ រួចហើយពួកគេនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់គ្មានសល់ បន្សល់ទុកតែជនរងគ្រោះនិងត្រូវបាន
នារីជនជាតិខ្មែរជាគូស្នេហ៍បញ្ជូនទោកាន់មន្ទីរពេទ្យ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានក្រុមជនជាតិចិនមួយក្រុមបាន ឈ្លោះក្រកែកគ្នា នៅក្នុងផ្ទះសំណាក់យីហោ លី ឡាង ខាងលើ ដោយមិនមានអ្នកណាម្នាក់បានដឹងថា ពួកគេមានរឿងអ្វី ហើយក៏មិនមានអ្នកណាម្នាក់បានដឹងថា ពួកគេមានគ្នាប៉ុន្មាននាក់ដែរ។ដោយមានការឈ្លោះប្រកែកគ្នានៅលើជាន់ទី ៤ ឯណ្ណោះ លុះបន្តិច ក្រោយមកគេក៏បានឃើញជនជនជាតិចិនប្រមាណពី ២ ទៅ ៣នាក់ បានចុះក្រោមគេចខ្លួនបាត់អស់ ដោយសន្សល់ទុក បុរសជាជនជាតិចិនម្នាក់ដែលបែកក្បាលហូរឈាមរងរបួសយ៉ាងធ្ងន់ធ្ងរនិងនារីជនជនជាតិខ្មែរជាស្រីស្នេហ៍ប៉ុណ្ណោះនៅនឹងផ្ទះសំណាក់ខាងលើ។
ក្រោយពេលមានការភ្ញាក់ផ្អើលកម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ផ្ទះសំណាក់ លី ឡាង កើតហេតុខាងលើ ហើយបុរសជនជាតិចិនជាជនរងគ្រោះក៏ត្រូវបាននារីជនជាតិខ្មែរជាគូស្នេហ៍នាំយកទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល និងកម្លាំងមានសមត្ថកិច្ចក៏កំពុងតែធ្វើការស្រាវជ្រាវឲ្យដឹងច្បាស់ពីរឿងនេះ និង ស្វែងរកចាប់ខ្លួនក្រុមជនដៃដល់ផងដែរ៕
មតិយោបល់