ព័ត៌មានជាតិ

កំពុង​ធ្វើ​សកម្មភាព​លួច​កាច់​សោ.កម៉ូតូ ម្ចាស់ម៉ូតូឃើញទាន់ ស្រែកចោរៗផ្អើលប្រជាពលរដ្ឋចាប់វាយប៉ោងមុខ រួចប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្ទះ​គ្មានលេខក្រុម២ ភូមិក សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ចាន់ សុខ វុទ្ធី ភេទ​ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​គ្មាន ក្រុម២ ភូមិក សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរ លក់ដូរ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ឌី ណា​រ៉ុង ភេទ​ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​​គ្មានលេខភូមិ​បិ​ង​ឈូក សង្កាត់​គី​ទ្បូ​ម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ (ឃាត់ខ្លួន) ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​អស់​រយ:ពេល៣ឆ្នាំ​មកហើយ។

វត្ថុតាង​ដកហូត​បាន រួម​មាន៖
-សោ​ខ្សៀ​លេខ៨ មួយ​ដើម
-ដែក​សំប៉ែត ចំនួន១ដើម
-ម៉ូតូ​ស៊ុម​មឺ​អិ​ច ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1GI-9125 មួយគ្រឿង។

មុនពេល​កើតហេតុជនរងគ្រោះ​ បាន​ទុក​ម៉ូតូ​នៅក្រោម​ផ្ទះ ដោយបាន​ចាក់​សោ.ក​ត្រឹមត្រូវ រួច​ក៏​ទៅផ្ទះ លុះដល់​ម៉ោង១ និង០៦នាទី ជនរងគ្រោះ​ក៏​មក​យក​ម៉ូតូ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ កំពុង​លួច(ឆ្កិះ​សោ​ម៉ូតូ) ភ្លាមនោះ​ជនរងគ្រោះ​ក៏​ស្រែក​ផ្អើល​ដល់ប្រជាពលដ្ឋ និង​កម្លាំង​សមត្ថកិច្ច ដែល​កំពុង​ល្បាត​នៅ​ជិត​កន្លែងកើតហេតុ ធ្វើ​អន្តរាគមន៍​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​យកមក​សាក​សួរនាំ៕

មតិយោបល់