កណ្ដាលៈ ករណីលាយថ្នាំ និងប្រើហិង្សាបង្ខំឲ្យផឹក (មិនដឹងថ្នាំ អ្វី) បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១និង៣០នាទី ត្រង់ចំណុចហាងខារ៉ាអូខេ ម៉ីម៉ី បន្ទប់លេខ៧៧៧៧ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែកខេត្តកណ្តាល។
ជនរងគ្រោះ ៤នាក់
១.ឈ្មោះ អ៊ិច ចន្នី ភេទស្រី អាយុ ១៩ឆ្នំាជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេម៉ីម៉ី (ស្លាប់)
២.ឈ្មោះ សន ស្រីនា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេម៉ីម៉ី (អាការៈ ធ្ងន់កំពុងសង្គ្រោះបន្ទាន់)
៣.ឈ្មោះ រ៉ា សំណាង ភេទ ស្រីអាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេម៉ីម៉ី (អាការៈស្រាល)
៤.ឈ្មោះ ជា សម្ផស្ស ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកការ៉ាអូខេម៉ីម៉ី
អ្នកទាំង០៤នាក់ខាងលើស្នាក់នៅហាងរ៉ាខាអូខេម៉ីម៉ី ភូមិឃុំកើតហេតុខាងលើ។
ជនសង្ស័យ០៥នាក់
១.ឈ្មោះ ទឹម វឌ្ឍនៈ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន)
២.ឈ្មោះ ចន្រ្តា វណ្ណះ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន)
៣.ឈ្មោះ កែវ វឌ្ឍនៈពូន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលច្រកទា្វអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន)
អ្នកទាំង៣នាក់ ស្នាក់នៅក្នុងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិក្អមសំណរ ។
៤.ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករ(ឃាត់ខ្លួន)
៥.ឈ្មោះ វណ្ណា ភេទប្រុស អាយុ២៩ឆ្នំា ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី(គេចខ្លួន)។
វត្ថុតាងចាប់យក៖
-ថ្នាំម្សៅពណ៌សស្រអាប់ ១កញ្ចប់តូច (ពុំដឹងជាថ្នាំអ្វី)
-ដបទឹកសុទ្ធវីតាល់ មានបន្សល់ទឹកថ្នាំ ពណ៌លឿង (ពុំដឹងថ្នាំអ្វី)
-សំបកកញ្ចប់កៅអៀករូបខ្លា ពណ៌លឿង ចំនួន១។
ដំណើររឿងហេតុ៖ នៅវេលាម៉ោងជនសង្ស័យទាំង ៥នាក់ខាងលើ បានចូលទៅច្រៀងខារ៉ាអូខេហាងម៉ីម៉ី បន្ទប់លេខ៧៧៧៧ ភូមិក្អមសំណរក្រោមដោយមានស្រីកំដរចំនួន ៤នាក់ (ជនរងគ្រោះខាងលើ) លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះ
ម៉ោងឈ្មោះ ទឹម វឌ្ឍនៈ បានយកថ្នាំចំនួន២ដប ទំហំប៉ុនម្រាមដៃមក លាយជាមួយភេសជ្ជៈគោជល់ (ពុំដឹងថ្នាំអ្វី) ហើយលាយគ្នារួចឲ្យ គ្នីគ្នាចាក់ចូលកែវតូចឲ្យ ស្រីកំដររៀងៗខ្លួនផឹកបានជា ៥ទៅ៦នាទី ក៏មានអាការៈធ្វើទុក្ខហើយដឹងដល់ម្ចាស់ហាង ក៏បានរាយការណ៍ជូនសមត្ថកិច្ច ចុះទៅឃាត់ខ្លួនបានជនសង្ស័យ៤ នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង និងបញ្ជូនតាមនីតិវិធី៕
មតិយោបល់