Post News Media ព័ត៌មានជាតិ ​ឃាត់ខ្លួនជនជ...

​ឃាត់ខ្លួនជនជាតិឡាវ៦នាក់ ឆ្លងដែនមកកាប់ឈើខុសច្បាប់នៅកម្ពុជា​​!

ស្ទឹងត្រែង: កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១២យប់ កម្លាំងវរការពារដែនគោក៧០១ និងកម្លាំងយោធាគងអនុសេនាតូចទី១ ក្នុងកងអនុសេនាធំទី២ នៃទីបញ្ជាការផ្នែកសឹករងសៀមប៉ាងបានប្រគល់ជនសង្ស័យជាជនជាតិឡាវ៦នាក់ ដែលបានធ្វើសកម្មភាពឆ្លងដែនមកកាប់ឈើខុសច្បាប់ក្នុងទឹកដីកម្ពុជា(បង្គោលលេខ០៥០-០៥១)។

ជនសង្ស័យទាំង៦នាក់ មានទីលំនៅភូមិផូនស្អាត ឃុំណាហ្វាំង ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ត្រូវបានឃាត់ខ្លួនទុកនៅអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដើម្បីរង់ចាំការដោះស្រាយ៕

Loading...