កណ្តាលៈ កាលពីវេលាម៉ោង២និង១០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរងរបួស
ស្រី៣នាក់(ធ្ងន់ស្រី២នាក់ និងស្រាលម្នាក់) នៅលើផ្លូវជាតិលេខ២១ មុខមន្ទីរកាកបាទក្រហមខេត្តកណ្ដាល ភូមិព្រែកសំរោង សង្កាត់តាខ្មៅ
ក្រុងតាខ្មៅ ខេត្តកណ្ដាល។
បង្កឡើងដោយម៉ូតូម៉ាក SUZUKI LETS ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1S-9014 ជិះដោយឈ្មោះ ផាត សុខកែន ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល(រងរបួសធ្ងន់ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ) និងអ្នករួមដំណើរ២នាក់ទៀត ទី១ឈ្មោះ យឹម ស្រីរ័ត្ន ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល(រងរបួសធ្ងន់ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកែវ សាន្ត) និងទី២ឈ្មោះ ឡាយ ស្រីគា ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (រងរបួសស្រាលត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកែវ សាន្ត)។ ម៉ូតូបើកបរក្នុងទិសដៅពីជើងទៅត្បូងរួចបត់ឆ្វេង
ក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាកLEXUS ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2P-9858 អ្នកបើកបរឈ្មោះZHENG JIANZONG អាយុ៣៥ឆ្នាំ(ជនជាតិចិន) នៅភូមិ
ព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)រថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើង។
មូលហេតុមកពី អ្នកបើកបរម៉ូតូម៉ាកSUZUKI LETS ពាក់ស្លាកលេខ កណ្ដាល1S-9014 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកបររថយន្ត
LEXUS ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2P-9858បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
ចំពោះករណីនេះ មធ្យោបាយពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់