Ronaldo រកបាន ២គ្រាប់ ជួយឲ្យ Juventus បន្តការកំណត់ត្រាឈ្នះ
កាលពីយប់មិញនេះក្រុមបាល់ទាត់ Juventus បានយកឈ្នះក្រុមភ្ញៀវ Sassuolo ដោយលទ្ធផល ២ទល់១ ក្នុងពានរង្វាន់ក្របខណ្ឌកំពូលប្រទេសអុីតាលី(Serie A) ខណៈដែល Ronaldo ជាវិរៈបុរសជួយក្រុមបន្តកំណត់ត្រាឈ្នះ នៅរដូវកាលថ្មីនេះ។
គ្រាប់បាល់របស់អតីតខ្សែប្រយុទ្ធ Real madrid រកបាននៅនាទីទី៥០ នឹង ៦៥ ស្របពេលដែលក្រុមភ្ញៀវតាមបាន ១គ្រាប់ មកវិញនៅនាទី៩០ ជិតចប់ការប្រកួតពីសំណាក់កីឡាករ Khouma Babacar បន្ទាប់ពីកីឡាករ Douglas Costa របស់ Juventus ទទួលបានកាតក្រហម។ ២គ្រាប់ កាលពីយប់មិញនេះគឺជាគ្រាប់ដំបូង របស់កីឡាករព័រទុយហ្គាល់រូបនេះ នៅក្នុងក្របខណ្ឌ Serie ។
សូមបញ្ជាក់ថា Juventus មិនទាន់ស្គាល់រស់ជាតិចាញ់នឹងស្មើនៅឡើយទេ ពោលគឺ ៤ ប្រកួត ឈ្នះទាំងអស់ នឹងកំពុងមាន ១២ពិន្ទុក្នុងដៃ ឈរនៅកំពូលតារាងបណ្តោះអាសន្ន៕
https://www.youtube.com/watch?v=bTWITRUusU4
មតិយោបល់