ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមក្មេងទំនើងជាច្រើននាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

សៀមរាប: កាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់ (ស្រីម្នាក់) កំពុងប្រមូលផ្ដុំគ្នាដេក ពពាក់ពពូន ត្រង់ចំណុចសាលាឆទាន មួយកន្លែងស្ថិតនៅទីវាលចម្ការឈូក នៅភូមិក្រសាំងរលើង សង្កាត់ សៀមរាបក្រុង/ខេត្ត សៀមរាប។

ខណ:សមត្ថកិច្ច ចុះទៅដល់ទីតាំងឃាត់ខ្លួន ក្រុមយុវជនខាងលើ ហាក់ដូចមានភាពភិតភ័យទេ ដោយបន្ទាប់ពីធ្វើត្រួតពិនិត្យ កន្លែងពួកគេដេក និងនៅជុំវិញសាលាឆទានខាងលើ ក៏បានប្រទះឃើញម្សៅក្រាម ពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០៧កញ្ចប់តូច និង០១បញ្ចប់ធំ រួមទាំងថង់កឹប សម្រាប់ច្រកមួយចំនួនទៀត។

ក្រោយពីបានរកឃើញវត្ថុតាងខាងលើ សម្រាប់បាននាំជនសង្ស័យទាំង០៥នាក់ មកនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប ដើម្បីធ្វើការសាសួរ។

ជនសង្ស័យទី១ ឈ្មោះ ទី រដ្ឋា ភេទប្រុស អាយុ ១៥ឆ្នាំមុខរបរសិស្ស ទី២ ឈ្មោះ ឆេង បញ្ញាភេទប្រុស ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣ ឈ្មោះ ឆន ប៉ូលី ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ទី៤ ឈ្មោះ ច័ន្ទ សម្បត្តិ ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី៥ ឈ្មោះ សាយ វលក្ខណ៍ ភេទ ស្រី អាយុ១៥ឆ្នាំ មុខរបរ នៅផ្ទះ

ក្រោយពីធ្វើការសួរនាំជនសង្សយ័ទាំង០៥ បានសារភាពថាខ្លួនពិតជាបានប្រើ ប្រាស់គ្រឿងញៀនខុសច្បាប់ប្រាកដមែន។

បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យ ត្រូវបាននគរបាលក្រុងសៀមរាប ធ្វើការ ប្រគល់ជូនការិយាលយ័ជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធីនៃច្បាប់៕

មតិយោបល់