ភ្នំពេញៈ ក្រោយពីទទួលពាក្យបណ្តឹងពី ឪពុកម្តាយក្មេងស្រីរងគ្រោះ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដោយចោទប្តីប្រពន្ធ ដែលជាអ្នកមើលថែកូនរបស់គាត់ ថាបានលូកប្រដាប់ភេទកូនស្រីគាត់ ដែលទើបតែមានអាយុ១២ខែ២០ថ្ងៃ បណ្តាលឲ្យហូរឈាមយ៉ាងខ្លាំង ហើយពេលនេះកូនស្រីរបស់គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
ទើបក្រោយមក សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ សហការជាមួយកម្លាំងជំនាញខណ្ឌមានជ័យ ដោយមានការចូលរួមអង្គការថែទាំកុមារនិងទារក បានបើកគណៈកម្មាធិការចម្រុះ ធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ជៀសវាងការភាន់ច្រឡំ។ អស់រយៈពេល១២ម៉ោងក្រោយមក វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យគន្ធបុប្ផាបានប្រាប់ថា ទារកខាងលើត្រូវបានរងគ្រោះដោយវត្ថុរឹងលូកចូលក្នុងប្រដាប់ភេទ
ទើបសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនស្ត្រីដែលជាអ្នកមើលថែទាំទារកឈ្មោះ តោ ស្រី អាយុ៣៦ឆ្នាំនេះតែម្តង។
ជាក់ស្តែងស្ត្រីសង្ស័យខាងលើបានសារភាពប្រាប់សមត្ថកិច្ចថា រូបគាត់បានងូតទឹកឲ្យក្មេងរងគ្រោះខាងលើ មិនប្រយ័ត្នបានជ្រុលដៃលូកចូលក្នុងប្រដាប់ភេទក្មេងស្រីខាងលើ ទើបបណ្តាលឲ្យមុតក្រចកដៃរបស់គាត់។
ដោយឡែកបុរសជាប្តី ឈ្មោះ ព្រំ វិរៈ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយមិនមានការពាក់ព័ន្ធបទល្មើសអ្វីនោះទេ។
បច្ចុប្បន្នស្រ្តីសង្ស័យខាងលើត្រូវបានឃាត់បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕
https://youtu.be/lE8H1_B13hM
មតិយោបល់