ភ្នំពេញៈ អាជ្ញាធរអគ្គិសនី បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខ និងពោធិ៍សែនជ័យ នឹងមានភ្លើងប្រើប្រាស់ឡើងវិញ នៅមុនម៉ោង១០៖៣០នាទី យប់ថ្ងៃទី២៩ ខែមិថុនានេះ។
អគ្គិសនីកម្ពុជា បានឲ្យដឹងថា “សកម្មភាពក្រុមការងារបច្ចេសទេស កំពុងខិតខំប្រឹងប្រែងជួសជុលដាំបង្គោលថ្មី រៀបចំខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ចំនួន4ដើម និងទ្រេតចំនួន3ដើម ដើម្បីឲ្យអតិថិជន ឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង20:30នាទីយប់”។
គួរជម្រាបថា មានបង្គោលភ្លើងចំនួន៤ដើម បានបាក់រលំដល់ដី និង៣ដើមផ្សេងទៀត ត្រូវបានទ្រេត បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំនឹងខ្យល់បោកបក់ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ បញ្ហានេះ អគ្គិសនីកម្ពុជា ថា ក៏បានបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីពីតំបន់មួយចំនួននៅខណ្ឌសែនសុខ និងពោធិ៍សែនជ័យ។
អគ្គិសនីកម្ពុជា បានជូនដំណឹងថា “នៅថ្ងៃទី29 ខែមិថុនា ឆ្នាំ2016 នៅវេលាម៉ោង11:04នាទី មានភ្លៀងធ្លាក់ច្រើនលាយឡំ នឹងខ្យល់បក់បោកខ្លាំង បណ្តាលឲ្យរលំបាក់បង្គោលបណ្តាញតង់ស្យុងមធ្យម(MV)ចំនួន4ដើម និងបណ្តាលឲ្យទ្រេតចំនួន3ដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី5(GS5-F4) នៅតំបន់មួយចំនួនដែលស្ថិតនៅ (1) ភូមិត្រពាំងមាន ភូមិត្រពាំងជើងស្រុក ភូមិជាងទង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ និងភូមិម្លូផ្អែម សង្កាត់គោករការ ខណ្ឌសែនសុខ (2) ភូមិសាក់ប្រយុទ្ធ ភូមិស្រែជះ សង្កាត់ស្នោរ និងភូមិអណ្តូងតាអន ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ”៕




មតិយោបល់