(ប៉េកាំង)៖ វ៉ាក់សាំង COVID-19 ថ្មីមួយទៀតអភិវឌ្ឍឡើងដោយក្រុមហ៊ុន Sinopharm ត្រូវបានអនុញ្ញាតសម្រាប់ការធ្វើតេស្ដលើមនុស្សហើយ ដែលនេះគឺជាវ៉ាក់សាំង ទី៣របស់ក្រុមហ៊ុនចិនមួយនេះ។
ការអនុញ្ញាតខាងលើដែលសម្រេចដោយរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិចិនកាលពីថ្ងៃសុក្រកន្លងទៅ កើតមានឡើងបន្ទាប់ពីវ៉ាក់សាំងចំនួន២ ប្រើប្រាស់បច្ចេកវិទ្យា វីរុសខ្សោយ ឬងាប់របស់ក្រុមហ៊ុន Sinopharm ត្រូវបានអនុម័ត និងកំពុងត្រូវបានប្រើប្រាស់ទាំងនៅក្នុងស្រុក និងបណ្ដាប្រទេសកំពុងអភិវឌ្ឍ។
បើតាមក្រុមហ៊ុន Sinopharm វ៉ាក់សាំងថ្មីចុងក្រោយខាងលើអភិវឌ្ឍឡើងដោយប្រើបច្ចេកវិទ្យាផ្សំហ្សែន ដែលមានបញ្ចូលទាំងផ្នែកខ្លះនៃប្រូតេអ៉ីន S ឬ spike protein ដើម្បីជំរុញប្រព័ន្ធភាពសុំា៕
Bloomberg៖ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១
មតិយោបល់