ព័ត៌មានជាតិ

យកអំណោយចែកជូនជនពិការ៥០នាក់ និងប្រគល់ផ្ទះមួយខ្នងដល់អតីតយុទ្ធជន

ឧត្តរមានជ័យៈ អគ្គលេខាធិការរង ស.អ.ក ខេត្តឧត្ដរមានជ័យ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងយកអំណោយចែកជូនបងប្អូនជនពិការសរុបចំនួន៥០នាក់ និងបានប្រគល់ផ្ទះមួយខ្នងដល់អតីតយុទ្ធជនផងដែរ។

ពិធីនេះបានធ្វើឡើង កាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិគោកខ្ពស់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពលោកអភិបាលរងខេត្ត ស៊ី ប្រាសិទ្ធ អគ្គលេខាធិការរង ស.អ.ក. និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកប្រធានកិត្តិយស ស.អ.ក ខេត្ត និងលោកជាប្រធានក្រុមការងារ ស.អ.ក.ខេត្ត/ស្រុក។

ក្នុងឱកាសនោះថ្នាក់ដឹកនាំអគ្គលេខាធិការរង ស.អ.ក បានជួបសំណេះសំណាលសួរសុខទុក្ខដល់ បងប្អូនជាជនពិការ សរុបចំនួន៥០នាក់ និងបានចែកអំណោយ ម្នាក់ មី១កេស និងថវិកា២ម៉ឺនរៀល។ ដោយឡែកអតីតយុទ្ធជន ឈ្មោះ ជួប មុំ ប្រគល់ផ្ទះ១ខ្នង ទំហំ៤.៥ម៉ែត្រ គុណនិង៥.៥ម៉ែត្រ អំណោយបន្ថែម មី១កេស អង្ករ២ការុងតូច ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន២០០.០០០រៀល៕

មតិយោបល់