ភ្នំពេញៈ កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ មានករណីសមត្ថកិច្ចដេញចាប់ជនសង្ស័យ៣នាក់ ជិះម៉ូតូអត់ស្លាកលេខ តាំងពីមុខវត្តស្លែង និងឃាត់ខ្លួនបានម្នាក់ នៅតាមផ្លូវ៣៧១ ជិតនឹងក្លឹបកម្សាន្ត ឌឹ ម៉ីងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យមានឈ្មោះ សែន ព្រែក ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ និងបក្ខពួកឈ្មោះ និត អាយុ២៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផែង អាយុ២៣ឆ្នាំ។
នៅមុនពេលកើតហេតុ សមត្ថកិច្ចបានកំពុងល្បាតតាមផ្លូវជាតិលេខ៣ មកដល់មុខវត្តស្លែងក៏ប្រទះឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿងអត់ស្លាកលេខ ឃើញសង្ស័យសមត្ថកិច្ចក៏ហៅឃាត់សួរនាំនឹងឆែកឆេរ តែជនសង្ស័យមិនព្រមឈប់ថែមទាំងបន្ថែមល្បឿនយ៉ាងលឿនព្យាយាមបើករត់ចូលដល់ទឹកដី ខណ្ឌពោធិ៍សែនជ័យ បានសហការគ្នាជួយដេញបង្ក្រាប រហូតមកដល់ផ្លូវ៣៧១ ចំណុចកើតហេតុក៏ត្រូវជនសង្ស័យ ផ្តួលម៉ូតូចោលរត់លោតចូលប្រឡាយទឹកស្អុយគេចខ្លួនអស់២នាក់ និងឃាត់ខ្លួនបានម្នាក់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនយកទៅសាកសួនាំបន្តនៅអធិការដ្ឋានខណ្ឌដង្កោ និងចាត់ការតាមនីតិវិធី៕
មតិយោបល់