ព័ត៌មានជាតិ

ក្រុមចោរប្លន់​វាយ​បុរស​ម្នាក់​មួយ​ស្នាប់​កាំភ្លើង​បែក​ឈាម​កក្លាក់ ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បានសម្រេច​

​ភ្នំពេញ ៖​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូឌុប​នារី​ពីរ​នាក់ ចេញពី​ធ្វើការ ត្រឡប់ទៅផ្ទះ​វិញ ពេល​ដែល​កំពុង​ធ្វើ ដំណើរ​មក​ដល់ ច្រកចូល​ខារ៉ាអូខេ បុប្ជា​ជាយដែន ក៏​ត្រូវបាន​ក្រុម​ចោរប្លន់ ៣​នាក់ ជិះ​ម៉ូតូ​ស្តុប​ពី បានធ្វើ​សកម្មភាព​ភ្ជង់​នឹង​វាយ មួយ​ស្នាប់​កាំភ្លើង ប្លន់​យក​ម៉ូតូ​សេ ១២៥ បានសម្រេច គេចខ្លួន​បាត់​ដោយ សុវត្ថិភាព កាលពី​វេលា ម៉ោង ២ នឹង ៣០ នាទី​ឈានចូល​ថ្ងៃទី ២១ ខែ​មីនា ឆ្នាំ ២០១៤​។​

​ ​ជនរងគ្រោះ​ខាងលើ​ត្រូវបាន​គេ​ស្គាល​ថា​ឈ្មោះ ញោន វិបុល ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ ៣១០ សង្កាត់​ទួល​ស្វាយព្រៃ​ទី ២ ខណ្ឌចំការមន បាន​ជិះ​ម៉ូតូ​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AY 0243 ស៊េរី ២០១៤ ។​

​ជនរងគ្រោះ​ខាងលើ​ក៏​បានឲ្យ​ដឹង​ដែរថា មុនពេល​កើតហេតុ គេ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន ទៅ​ដឹក​នារី​ពីរ​នាក់ ចេញពី​ធ្វើការ​នៅ​ហាង មួយកន្លែង ម្តុំ​ផ្សារ​បឹងត្របែក រួប​ពួកគេ​ក៏​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​លេខ ៩៩ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈនោះ​ក៏​ស្រាប់តែ មាន​ជនសង្ស័យ ៣​នាក់ ស្លៀកពាក់​ស៊ីវិល ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម ជិះ​ម៉ូតូ​ស្តុប​ពី គ្មាន​ស្លាក​លេខ មួយគ្រឿង បានធ្វើ​សកម្មភាព​ភ្ជង់ រួច​វាយ​ក្បាល បុរស​ដែរ​កំពុង​ជិះ​ម៉ូតូ​នោះ មួយ​កាំភ្លើង​បណ្តាលឲ្យ​បែក​ហូរឈាម រងរបួស ក្រោយមក​ក្រុម​ជនល្មើស​បាន​ដណ្តើមយក​ម៉ូតូ​ម៉ាក​សេ ១២៥ មួយ​គ្រឿង​ពី​ជនរងគ្រោះ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។​
​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បានចុះ​អន្តាគម​ន៍នឹង​ណែនាំជ​ន​រងគ្រោះ​ឲ្យ​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ៕

2014-03-21_105047

មតិយោបល់