ព័ត៌មានជាតិ

ដាច់ភ្លើងតំបន់មួយចំនួន នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមអគ្គិសនីកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ វេលាម៉ោង០៩ និង៣០នាទីព្រឹក អគ្គិសនីកំពង់ស្ពឺ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅLBS ភូមិបន្ទាយខ្មែរ ឃុំជើងរ៉ាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរ Pin ចំនួន១៣គ្រាប់ និង Arrester ចំនួន៣គ្រាប់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនរបស់ សេវាករ សំរិទ្ធិ គិរី ទូច កក្កដា និង ឡេង ម៉ូវ ក្នុងឃុំយុទ្ធសាមគ្គី ឃុំ ជើងរ៉ាស់ និងឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្រុមការងារបច្ចេកទេស និងធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១ រសៀល៕

មតិយោបល់