ព័ត៌មានជាតិ

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូបយួរដៃ

ភ្នំពេញ : កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៩:៤៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០២នាក់ នៅចំណុចមុខផ្ទះលេខ៦១ ផ្លូវលេខ២១៥ កែងផ្លូវលេខ១៣៤ ក្រុម២៥ ភូមិ៩ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់កាបូបយួរដៃ។ ជនរងគ្រោះឈ្មោះ BUHLER KARIN ភេទ ស្រី អាយុ ៤៦ឆ្នាំ ជនជាតិ ស្វីស មានទីលំនៅសណ្ឋាគារលុចស៊ីធី ផ្លូវលេខ១១៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរ គ្រូបង្រៀន។

ជនសង្ស័យឈ្មោះ មាស រៈទិត្យ ហៅ ទី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាក លេខស្វាយរៀង១O-៣០២២ ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។ ភស្តុតាងចាប់យក៖ កាបូបយួរដៃរបស់ជនរងគ្រោះ (ទូរសព្ទ័ដៃម៉ាកអាយហ្វូនអិច ចំនួន០១គ្រឿង, ប្រាក់ដុល្លារ ចំនួន១០០ដុល្លារអាមេរិក និងអត្តសញ្ញាណបណ្ណជនជាតិស្វីស ចំនួន០១សន្លឹក)។

បច្ចុប្បន្នជនសង្ស័យ និងភស្តុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់