កណ្តាលៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ មានករណីប៉ុនប៉ងរំលោភសេពសន្ថវ នៅភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះអាយុ៣១ឆ្នាំ មុខរបរស៊ីឈ្នួលបោកខោអាវឲ្យគេ មានទីលំនៅខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ភាព សុភ័ក្រ ភេទប្រុស អាយុ
២៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
នៅមុនពេលកើតហេតុ ជនសង្ស័យបានទៅអង្គុយផឹកស្រាថ្នាំនៅក្រោមផ្ទះរបស់ជនរងគ្រោះតែម្នាក់ឯង។ លុះពេលផឹកអស់ស្រាជនសង្ស័យក៏ដើរចេញមកក្រៅបាន បន្តិចក៏ដើរ
ចូលទៅក្រោមផ្ទះជនរងគ្រោះវិញ ជួនពេលនោះជនសង្ស័យបានឃើញជនរងគ្រោះកំពុងងូតទឹកចងពុងសារុងនៅក្នុងបន្ទប់ទឹកតែម្នាក់ឯង។ ឆ្លៀតពេលនោះជនសង្ស័យបានធ្វើសកម្មភាពចូលទៅក្នុងបន្ទប់ទឹកចាប់ឱបជនរងគ្រោះ តែពេលនោះកូនប្រុសរបស់ជនរងគ្រោះអាយុប្រហែល៣ឆ្នាំឃើញក៏យំហើយជនសង្ស័យក៏លែងជនរងគ្រោះរួចដើរចេញមកក្រៅផ្ទះមក។ លុះដល់ព្រឹកថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំបាត បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍
សហការជាមួយកម្លាំងផ្នែកជំនាញចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់