ព័ត៌មានជាតិ

ទិញស្រាបៀរមកផឹកទាស់ពាក្យសំដី វ៉ៃគ្នាមួយប្រាវអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកគុក

កណ្តាលៈ ករណីហិង្សាដោយចេតនាកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទី នៅចំណុចភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ម៉េង ធា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកសិករ មានរបួសក្បាល ០៣កន្លែង ។
ជនសង្ស័យឈ្មោះ ចំរើន ធឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកសិករ ។

វត្ថុតាងចាប់យក៖ កៅអី ធ្វើអំពីក្ដារប្រវែងប្រហែល០.៥០ម៉ែត្រ ទទឹងប្រហែល០.២០ម៉ែត្រ ចំនួន០១ ។

សភាពរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យកំពុងអង្គុយលើត្រើងចិញ្ចឹមត្រីឆ្តោរបស់ខ្លួន ពេលនោះជនរងគ្រោះ អុំទូកមកពីទិសខាងជើងមកដល់ត្រើងចិញ្ចឹមត្រីឆ្តោ ក៏ឡើងទៅអង្គុយនៅលើត្រើង រួចហើយជនរងគ្រោះបានសួរទៅជនសង្ស័យថា៖ ទ្រាមានអីហូបអត់? ពេលនោះជនសង្ស័យឆ្លើយថាអត់មានអីហូបទេ ក៏បានឲ្យលុយចំនួន៣០០០០រៀល(បីម៉ឺនរៀល) ទៅឈ្មោះ ម៉េង ធា ដើម្បីទិញស្រាបៀរ យកមកផឹក ស្រាប់តែពេលនោះអ្នកទាំងពីរ បានទាក់បាក្យសំដីគ្នា ហើយឈ្មោះម៉េង ធា បានស្ទុះទៅវាយឈ្មោះចំរើន ធឿន ពេលនោះឈ្មោះចំរេីន ធឿន ក៏ទាញបានកៅអីអង្គុយធ្វើអំពីឈើប្រវែងប្រហែល០.៥០ម៉ែត្រ ទទឹងប្រហែល០.២០ម៉ែត្រមកវាយចំក្បាលឈ្មោះម៉េង ធា បណ្តាលឲ្យមានស្នាមរបួលចំក្បាលចំនួន០៣កន្លែង។

ក្រោយទទួលបានព័ត៍មានខាងលើនេះភ្លាម សម្ថតកិច្ចនគរបាលប៉ុស្តិ៍ប្រាសាទ ចុះដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតីវិធី ចំណែកឈ្មោះម៉េង ធា ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួលនៅឯមណ្ឌលសុខភាពតាលន់៕

មតិយោបល់