ព័ត៌មានជាតិ

បុរសម្នាក់ កោសខ្យល់និងលេបថ្នាំ ស្រាប់តែដេកស្លាប់…!

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី១៨ មានករណីបុរសម្នាក់ស្លាប់ នៅចំណុចយានដ្ឋានជួសជុលរថយន្ត ភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ជនរងគ្រោះមានឈ្មោះ អ៊ន ប្រុញ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរព្រូឡាននិងលក់ឆៃប៉ូវ មានទីលំនៅភូមិស្វាយស្រណោះ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។

មូលហេតុ ជនរងគ្រោះកោសខ្យល់និងលេបថ្នាំមួយតូចលេបនៅកន្លែងដេក បណ្តាលមកពីខ្យល់គ។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់