រតនគិរីៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះនៅឃ្លាំង ភូមិកាតែឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្ត រតនគិរី។
ម្ចាស់ឃ្លាំងឈ្មោះ ហ៊ នឿន ឆេះឃ្លាំងទំហំ ៣០មគុណ៤០ម សង់អំពីថ្ម ប្រក់ស័ង្គសី១ខ្នង បន្ទប់សម្រាប់កម្មករ ស្នាក់នៅចំនួន១០បន្ទប់ ឆេះពាក់ៗកណ្ដាល(សង់អំពីឈើស័ង្គសី) និងសម្ភារៈនៅក្នុងឃ្លាំង ឈើដុំចំនួន៧០ម៉ែត្រគូប,គ្រែឈើចំនួន៣,សាឡុង១ឈុត, តុកវែង៤ សរុប ជាទីក ប្រាក់ចំនួន៥.៥០០០ដុល្លារដែលផ្ញើទុកក្នុងឃ្លាំងនេះ ហើយជួលឃ្លាំងនេះទៅឲ្យក្រុមហ៊ុនCam popularplantation co.ltdដែលមានឈ្មោះ wcl son raj ជនជាតិឥណ្ឌា ជាអ្នកគ្រប់គ្រង
សម្ភារខូចខាតមាន៖ ជ័រកៅស៊ូក្រែប១៤តោន គិតជាទឹកប្រាក់ ១.៦០០០ដុល្លារ ឧបករណ៍ផលិតជ័ក្រែប គិតជាជាទឹកប្រាក់៥.៥០០០ដុល្លារ ។
មូលហេតុ បណ្ដាលមកពីឡរសម្ងួត ជ័រឆាបឆេះកៅស៊ូ បណ្ដាលឲ្យឆេះឃ្លាំងទាំងមូលតែម្ដង។
ក្នុងប្រតិបត្តិការប្រើប្រាស់ទីក អស់ចំនួន៦ឡាន៕
មតិយោបល់