Post News Media ព័ត៌មានជាតិ ​យោធា​កងល្បាត...

​យោធា​កងល្បាតទី២​អង្គភាពកងការពារព្រំដែនគោគលេខ៤០៣ម្នាក់ ជិះម៉ូតូបុកគល់ដើមត្រសេក ប៉ើងធ្លាក់​ស្រែបាក់.កស្លាប់!

ឧត្តរមានជ័យ: សមត្ថកិច្ចបានប្រាប់Post News ថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦៧ ចំណុចផ្លូវហាយវ៉េ ស្ថិតនៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដោយម៉ូតូបើកបរធ្លាក់ផ្លូវទៅបុកគល់ដើមត្រសេក រួចប៉ើងធ្លាក់វាលស្រែ បណ្តាលឲ្យបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

​ជនរងគ្រោះឈ្មោះ សាំង អេន ភេទប្រុស អាយុ៣៤ ឆ្នាំ រស់ភូមិទួលទា្រស ឃុំលំទង ស្រុកអន្លង់វែង មុខរបរ ជាយោធា​កងល្បាតទី២ អង្គភាពកងការពារព្រំដែនគោគលេខ៤០៣ បើកបរម៉ូតូម៉ាកត្រៃ ពណ៌ប៉ារ៉ា ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ខេមរភូមិន្ទ ១-៥៦៦៦​។
ករណីនេះ កម្លាំងជំនាញបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ រួចហើយបានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...