កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បាននិយាយថា លោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នាមួយ ដើម្បីបិទទីតាំងសាកល្បងមីស៊ីលដ៏សំខាន់របស់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
បន្ទាប់ពីជំនួបនៅទីក្រុងព្យុងយ៉ាង មេដឹកនាំទាំងពីរ បានព្រមព្រៀងគ្នាលើវិធានការមួយ ដើម្បីសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានពិពណ៌នាដោយលោក គីមថា ជាជំហានទៅមុខ ដើម្បីឆ្ពោះទៅរកសន្តិភាពផ្នែកយោធា នៅលើឧបទ្វីបកូរ៉េ។
ក្នុងនោះលោក គីម ក៏បាននិយាយផងដែរថា លោកសង្ឃឹមថា «លោកនឹងបានធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល នាពេលអនាគត»។ ដោយលោកនឹងក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងបង្អាស់ ដែលបានអនុវត្តគោលនយោបាយការទូតបែបនេះ៕
មតិយោបល់