Post News Media ព័ត៌មានជាតិ មេខ្លោងជួញដូរ...

មេខ្លោងជួញដូរគ្រឿងញៀន​យ៉ាងសកម្មក្នុងខេត្តកំពង់ស្ពឺ ​ត្រូវ​សមត្ថកិច្ចបង្ក្រាបបាន​!

កំពង់ស្ពឺ: ​​កាលពី​វេលាម៉ោង៤និង​​៣០នាទីល្ងាច ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ​២០១៨ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​បាន​ចុះសហការធ្វើការស្រាវជ្រាវនិង​បង្រ្កាបមុខសញ្ញាជាមេខ្លោងជួញដូរ​នូវសារធាតុញៀនខុសច្បាប់​ នៅចំណុច​ភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង។

ជនសង្ស័យមានឈ្មោះ ឡោ សុខហួរ ភេទ​ប្រុស អាយុ​៣០ឆ្នាំ មានទីលំនៅ​ភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ​ មានមុខរបរ​ មិនពិតប្រាកដ​​ ​ជាមុខ​សញ្ញាជួញដូរថ្នាំ​ញៀនដ៏សកម្មដែលធ្វើសកម្ម​ភាព​ចល័ត​ពីតំបន់មួយទៅចែកចាយបន្ដ​ទៀត។ ក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ រក​ឃើញ​និង​ដកហូតគ្រឿងញៀនប្រភេទម៉ាទឹកកក ១​ កញ្ចប់ធំ ទម្ងន់ ៥១១,៩​ ក្រាម ក្នុង​នោះ​ មានជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន​ ១ , ម៉ូតូ ១ គ្រឿង​ , ទូរស័ព្ទដៃ ១ គ្រឿង​រួមជាមួយ​នឹងឧបករណ៍ប្រើប្រាស់គ្រឿង​ញៀនមួយចំនួនផ្សេងទៀត។

បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​បានប្រគល់ជូនជំនាញប្រឆាំងគ្រឿង​ញៀនខេត្ដ​ កសាង​សំណុំ​រឿង​ ចាត់ការតាមនីតិវិធី​៕

Loading...