មីគឺជាអាហារសម្រន់ដ៏បន្ទាន់បំផុត និងជាអាហារពេលល្ងាច សម្រាប់សិស្សានុសិស្ស នៅតាមវិទ្យាល័យ និងមហាវិទ្យាល័យ គ្រប់ទីកន្លែង ខណៈដែលវាមានតម្លៃថោកសមរម្យ ក៏ប៉ុន្តែវាជាប្រភេទអាហារ ដែលវាយប្រហារទៅលើបេះដូង និង ជំងឺទឹកនោមផ្អែម ។
ការសិក្សាមួយ បានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ នៃអាហាររូបត្ថម្ភ បានរកឃើញថា “មី រួមជាមួយនឹងផលិតផលមីផ្សេងទៀត អាចបង្កើនហានិភ័យ សម្រាប់ជំងឺបេះដូង ក្នុងនោះ គឺហានិភ័យ សម្រាប់សរសៃឈាមបេះដូង និង ជំងឺដាច់សរសៃខួរក្បាល ជាពិសេសសម្រាប់ស្ត្រី ” ។
អ្នកស្រាវជ្រាវនាំមុខ លោក Hyun Joon Shin បាននិយាយថា “ចាប់តាំងពីមនុស្សជាច្រើន ប្រើប្រាស់មីកញ្ចប់ តែមិនដឹងពីហានិភ័យ ដែលប៉ះពាល់សុខភាព ” ។
ចំពោះការស្រាវជ្រាវ លើបញ្ហាមីប៉ះពាល់ដល់សុខភាពនេះ អ្នកស្រាវជ្រាវ បានមើលទៅលើទិន្នន័យ ចំនួន ១០ ៧១១ នាក់ ដែលជាមនុស្សពេញវ័យ នៅចន្លោះអាយុ ចាប់ពី ១៩ ដល់ ៦៤ ឆ្នាំ ដោយប្រមូលបានពីស្ថាប័នសុខាភិបាល របស់ប្រទេសកូរ៉េ ដែលបានស្រាវជ្រាវ កាលពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៩ ដោយពួកគេបានរកឃើញ ការបរិភោគមី និង បណ្តាប្រភេទអាហារសរសៃស្រដៀងនេះ ដែលប៉ះពាល់ដល់សរសៃឈាមបេះដូង ជំងឹតម្រង់នោម និងធ្វើឲ្យ ប្រព័ន្ធរំលាយអាហារមានភាព មិនប្រក្រតី។
មូលហេតុនៃបញ្ហានេះជាក់លាក់ លោក Hyun Joon Shin បានបញ្ជាក់ថា មីដែលវេចខ្ចប់ នៅក្នុងប្រអប់ស្នោ ដែលមានផ្ទុក ជាតិកាបូនស៊ីណេទិច ដែលធ្វើឲ្យប៉ះពាល់កាន់តែច្រើនដល់សុខភាព របស់ស្ត្រី ។
ការសិក្សា ផ្តោតទៅលើបុគ្គល នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយក្នុងនោះលោក Hyun Joon Shin បានមានប្រសាសន៍ថា ” ប្រទេសកូរ៉េ គឺជាប្រទេស ដែលមានចំនួនមនុស្សច្រើនលើពិភពលោក ចូលចិត្តបរិភោគមី ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាសុខភាពនៅទីនេះ រួមទាំងបញ្ហាបេះដូង និងជំងឺធាត់ បានកើនឡើង។ ការរកឃើញនេះទំនងជាការពិតហើយ ដែលទាក់ទងអ្នកជំងឺ ចូលចិត្តញ៉ាំមី ” ។
សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៦ ផ្នែកលក់ មី ទៅកាន់ក្រៅប្រទេស នេះបើយោងតាម World Instant Noodles Association ដោយរកឃើញថា អាមេរិកលក់មីចេញ បានចំនួន ៤៣០០ ពាន់លាន កេស នៅឆ្នាំ ២០១៣ ដែលស្ថិតនៅពីក្រោយ ប្រទេសចិន ឥណ្ឌូនេស៊ី ជប៉ុន វៀតណាម និង ឥណ្ឌា ។
នេះមិនមែនជាលើកី ១ នោះទេ ដែលមី ត្រូវបានគេមូលបង្កាច់ ជាសាធារណៈ ។ នៅឆ្នាំ ២០១២ មានវិដេអូមួយ ដែលបង្ហាញពី ការបរិភោគមី ដែលប៉ះពាល់ដល់ ក្រពះ ឬ ប្រព័ន្ធរំលាយអាហារ បង្កជាជំងឺ ផ្សេងៗ និងជាបញ្ហាក្រោយពីបរិភោគមីរួច ដោយក្រពះត្រូវធ្វើការថែមម៉ោង ដើម្បីកិនរំលាយអាហារ រហូត ២៤ ម៉ោង ទើប កិនរំលាយមី ទៅរួច ខុសពីអាហារផ្សេងៗ ។ នេះបើតាមការឲ្យដឹងពី វេជ្ជៈបណ្ឌិត Braden Kuo ។
នៅដើមឆ្នាំនេះដែរ ខាងក្រសួងសុខាភិបាល ប្រទេសម៉ាឡេស៊ី បានចេញសេចក្តីប្រកាសជាសាធារណៈ ព្រមាន និងប្រឆាំង ដល់ការបរិភោគមី កញ្ចប់ ព្រោះតែគ្រឿងផ្សំ មួយចំនួននៅក្នុងមីកញ្ចប់មានសារធាតុគីមី ដែលបង្កឲ្យប៉ះពាល់ដល់ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និង ខូចតម្រង់នោម ។
Nissin Foods ដែលជាក្រុមហ៊ុនផលិតផលមីដំបូង នៅក្នុងប្រទេសជប៉ុន នៅឆ្នាំ ១៩៥៨ មិនឆ្លើយតបទៅនឹង ការសុំអត្ថាធិបាយ នោះទេ ពីសំណាក់ក្រុម ហ៊ុន Yahoo Health លើបញ្ហានេះ ៕
ទស្សនាឃ្លិបវីដេអូ ដែលបង្ហាញពីការប៉ះពាល់ដល់ក្រពះ ខណៈញ៉ាំមីចូល ៖
មតិយោបល់