ពោធិ៍សាត់ៈ នារីក្រមុំព្រហ្មចារិយ៍ខ្មែរឥស្លាម្នាក់ ត្រូវយុវជម្នាក់ដែលជាខ្មែរឥស្លាមដូចគ្នា លួងលោមយកខ្លួនរហូតបានសម្រេចដោយពោលពាក្យថា “បើអូនស្រលាញ់បង បងយកអូនធ្វើជាប្រពន្ធ រស់នៅជាមួយគ្នាអស់មួយជីវិត” ហើយក្រោយពីបានខ្លួនប្រាណនាងក្រមុំឆីយ៉ាងឆ្ងាញ់មាត់ហើយនោះ ប្រុសកំពូលល្បិចនោះមិនទទួលខុសត្រូវ ហើយថែមទាំងបានគេចខ្លួនបាត់តែម្ដង ធ្វើឱ្យនាងឈឺចុកចាប់នឹងប្រុសបោកយ៉ាងខ្លាំងធ្វើឱ្យនាងកើតទុក្ខមិនសុខចិត្តក៏ទៅប្តឹងនគរបាល កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា យោងតាមបណ្តឹងរបស់នារីរងគ្រោះប្តឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង១៥នាទីយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦។
ប្រភពបានឱ្យដឹងទៀតថា ជនសង្ស័យត្រូវគេស្គាល់ឈ្មោះ ឯល ទាំ អាយុ៣២ឆ្នាំ និងនារីរងគ្រោះអាយុ១៦ឆ្នាំ ទាំងពីរនាក់ជាខ្មែរឥស្លាមដូចគ្នា នឹងមានទីលំនៅ ក្នុងភូមិ-ឃុំជាមួយគ្នា ផងដែរ។
តាមការរៀបរាប់ពីនារីរងគ្រោះប្រាប់សមត្ថកិច្ចថា កាលពីយប់ង្ងៃទី៦កក្កដានោះ ខណៈឪពុកម្ដាយនាងមិននៅ ឈ្មោះ ឯល ទាំ (ជនសង្ស័យ) បានចូលទៅលេងក្នុងខ្ទមជាមួយនាង ។ ហើយពេលនោះ ឈ្មោះ ឯល ទាំ បាននិយាយលួងលោមនាងថា “បងស្រលាញ់អូនណាស់ បើអូនស្រលាញ់បងៗនឹងយកអូនធ្វើជាប្រពន្ធ ដើម្បីរស់នៅជាមួយគ្នា”។ នាងបានបន្តថា នៅពេលនិយាយរួចឈ្មោះ ឯល ទាំ បានចាប់អោបថើបនាងរួចរុញនាងផ្តេកទៅលើគ្រែ បន្ទាប់ ឈ្មោះ ឯល ទាំ បានយកដៃចាប់សម្រាតខោរបស់នាងចេញ ហើយឡើងទ្រោបពីលើសង្កត់នាងជាប់ ដោយនិយាយគំរាមថា កុំរើ កុំស្រែក ប្រយ័ត្នងាប់។
ខណៈនោះនាងមិនហ៊ានស្រែកទេ រួចហើយជននោះចាប់រំលោភនាងរហូតបានសម្រេច ទោះបីនាងខំរើបំរះយ៉ាងណា ក៏មិនឈ្នះដែរ ។ បន្ទាប់ពីចាប់នាងរំលោភរួច ជននោះមិនបានទទួលខុសត្រូវទេ ដោយគេនិយាយដោះដៃ ហើយថែមទាំងបានគេចខ្លួនទៅបាត់តែម្ដង។ ទើបនាងមកដាក់ពាក្យប្ដឹងឱ្យសមត្ថកិច្ច នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីជួយរកយុត្តិធម៌ឱ្យនាង។
សមត្ថកិច្ចក៏បានឱ្យដឹងដែរថា ករណីនេះ យើងកំពុងតែចាត់វិធានការ ដោយយករូបថតរបស់ជនសង្ស័យ ដាក់នៅតាមទីកន្លែងនានាឱ្យប្រជាពលរដ្ឋបានស្គាល់ និងរាយការណ៍ជូន ដើម្បីឈានទៅឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។
ប្រភពបានបញ្ជាក់ថា ពេលនេះគ្រួសារជនជាប់សង្ស័យកំពុងរត់ការចរចាជាមួយគ្រួសារនាងរងគ្រោះ តែមិនដឹងលទ្ធផលយ៉ាងណានោះទេ៕
មតិយោបល់