ព័ត៌មានជាតិ

សូមជួយ Share រកសាច់ញាតិគាត់ផង! ហ៊ីយ៉ាន់ដាយ បុកម៉ូតូឆេះខ្ទេច ស្លាប់បុរសម្នាក់

កំពង់ធំ: កាលពីវេលាម៉ោង ១១ និង២៤នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិបវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់ ខូចខាតម៉ូតូ និងរថយន្ត ២គ្រឿង។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខគ្មាន អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់)។ ម៉ូតូម៉ាក ហុងដា NSX(ត្រូវភ្លើងឆេះ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)។

មូលហេតុបឋម: អ្នកបើកបររថយន្ត បើកបរមិនប្រកាន់ស្តាំ។

ក្រោយកើតហេតុ វត្ថុតាងរថយន្ត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ចំណែកសពអ្នកបើកបរម៉ូតូ យកទៅតម្កល់ទុកនៅវត្តចំបក់កញ្ញា ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ៕

មតិយោបល់