ភ្នំពេញៈ កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១១ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០២ នាក់ នៅចំណុចមុខខ្លោងទ្វារវត្តឃ្មួញ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០៧ ករណី និងចាប់យកភស្តុតាងជារបស់ជនរងគ្រោះមាន ៖
ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបក្រវ៉ាត់ចង្កេះ) នៅចំណុចក្បែរស្ថានីយ៍ប្រេងឥន្ធនសូគីម៉ិចទល់មុខសាលាបឋមសិក្សាពោធិ៍ចិនតុង ផ្លូវសហពន្ធ័រុស្សី ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ០៩ និង ៣០ នាទី។
ជនរងគ្រោះឈ្មោះ យ៉ន សំបូរ ភេទ ស្រី អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ភូមិឯករាជ្យ៣ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។
សម្ភារៈបាត់បង់
-ខ្សែកមានទម្ងន់ ០៥ជី ចំនួន ០១ខ្សែ
-ខ្សែដៃមាសទម្ងន់ ០៥ ជី ចំនួន ០១ ខ្សែ
-ប្រាក់រៀលចំនួន ៦០ម៉ឺនរៀល
-ប្រាក់ដុល្លារចំនួន ៦០ ដុល្លារអាមេរិក
-កាត ATM ចំនួន ០១
-សម្ភារៈមួយចំនួន
ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់កាបូបក្រវ៉ាត់ចង្កេះបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) នៅចំណុចមុខហាងលក់បាយយីហោសុខហុក ផ្លូវលេខ១០១៩ ក្រុម២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១១ និង ០០ នាទី។
ជនរងគ្រោះឈ្មោះ ប៉ុល សារ៉ាន ភេទ ស្រី អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ បានរងរបួសត្រង់ក្បាលធ្ងន់ធ្ងរត្រូវបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ រុស្សី មិនអាចមកដាក់ពាក្យបណ្តឹង និងមកធ្វើការបំភ្លឺនៅចំពោះមុខសមត្ថកិច្ចបាន គណៈបញ្ជាការឯកភាពសាលាសង្កាត់ភ្នំពេញថ្មី បានចេញមុខដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ជំនួសជនរងគ្រោះ។
សម្ភារៈបាត់បង់
-កាបូបក្រវ៉ាត់ចង្កេះ ចំនួន ០១
-ប្រាក់រៀល ចំនួន ២លានរៀល។
ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់ កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៣ និង ០០ នាទី។
ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដាក់កុំព្យូទ័រ) នៅចំណុចលើស្ពានអាកាសផ្សារដីហុយ ផ្លូវសហព័ន្ធរុស្សី សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញកាលថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ០៧ និង ០០ នាទី
ករណីទី៥ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកខ្សែក) នៅចំណុចមុខផ្សារទឹកថ្លា ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១២ និង ០០ នាទី។
ករណីទី៦ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបក្រវ៉ាត់ចង្កេះ) នៅចំណុចមុខស្ថានីយ៍ប្រេងPTT ផ្លូវសហព័ន្ធរុស្សី សង្កាត់ កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៥ និង ០០ នាទី។
ករណីទី៧ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ កាបូបក្រវ៉ាត់ចង្កេះ) នៅចំណុចមុខអនុវិទ្យាល័យ ១០០ខ្នង ផ្លូវសហព័ន្ធរុស្សី សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ កាលថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ០៧ និង ០០ នាទី។
ជនសង្ស័យឃាត់ខ្លួន
១-ឈ្មោះ សុខ សី ហៅ វណ្ណ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
២-ឈ្មោះ ឈឿន ក្រពុំ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ
-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ភស្តុតាងចាប់យកបាន
-ខ្សែកធ្វើពីលោហធាតុពណ៌លឿងស្លេក ប្រវែង ១៥ សង់ទីម៉ែត្រ ជារបស់ជនរងគ្រោះឈ្មោះ យ៉ន សំបូរ
បច្ចុប្បន្នជនសង្ស័យ ខាងលើការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕






មតិយោបល់