ព័ត៌មានជាតិ

មន្ត្រី​យោធា​ម្នាក់ ដក​កាំភ្លើង K54 បាញ់​លោក​អធិការរង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​ភ្នំពេញ​៖ នៅ​ម៉ោង​១១៖១០​នាទី ថ្ងៃទី​២៥ ខែ​សីហា មាន​មន្ត្រី​យោធា​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​បាន​ដក​កាំភ្លើងខ្លី បាញ់​សំដៅ​ទៅលើ​បុរស​ម្នាក់ ដែល​ត្រូ​បាន​គេ​ស្គាល់​ថា ជា​អធិការរង​នគរបាល​ខណ្ឌ ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​។​

​យោងតាម​សំដី​របស់​មន្ត្រីនគរបាល​បានឲ្យដឹងថា ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​នៅ​ម៉ោង​១១៖១០​នាទី ថ្ងៃទី​២៥ ខែ​សីហា នៅ​មុខ​វត្ត​វិហារ​ឃួន ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ជន​បង្កហេតុ​មានឈ្មោះ សោម សុផាត អាយុ​៤០​ឆ្នាំ ជា​អតីតមន្ត្រី​យោធា នៅ​អង្គភាព​កងពល​តូ​ចលេ​ខ ង​៧០ ដោយ​បច្ចុប្បន្ន​បាន​ប្តូរ​ទៅ​ផ្នែក គីមី​សាស្ត្រ បាន​ដក​កាំភ្លើងខ្លី ប្រភេទ K54 បាញ់​ទៅ​សំដៅ​ទៅលើ​លោក លោក តូច ផន អធិការរង​នគរបាល​ខណ្ឌ ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ ចំនួន​១​គ្រាប់ ខណៈ​លោក​អធិការរង​បាន និង​កំពុង​ដឹកនាំ​កម្លាំង​ល្បាត ចាប់​ម៉ូតូ​អត់​ស្លាក​លេខ ត្រង់​កន្លែង ដែល​មន្ត្រី​យោធា​យាម ស្ថិតនៅ​មុខ​វត្ត​វិហារ​ឃួន​។​

​ក្រោយពេល​កើតហេតុ មន្ត្រី​យោធា​ដែល​ដក​កាំភ្លើង​បាញ់​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ហើយ​នាំ​មក​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕​

CH-00832


មតិយោបល់