ឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែន អាកាសយានដ្នានអន្តរជាតិពោធិ៍ចិនតុង បាន ប្រាប់BTVឲ្យដឹងនៅថ្ងៃទី១៩ ខែតុលានេះថា ក្រោយពីរាជរដ្ឋាភិបាលបានបើកប្រទេសជាបណ្ដើរៗឡើងវិញ ទៅតាមគន្លងប្រក្រតីភាពថ្មី ពិសេសមានការកែសម្រួលលើរបបធ្វើចត្តាឡីស័ក របស់អ្នកដំណើរ ចូលកម្ពុជា ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ពោធិ៍ចិនតុងមានការកើនឡើងចំនួនអ្នកដំណើរក្នុងមួយថ្ងៃចំនួនជិត ៣០០នាក់ ខណៈមុនមានការសម្រួលលើរបបធ្វើចត្តាឡីស័កនេះក្នុងមួយថ្ងៃជាមធ្យមមានអ្នកដំណើរចូលកម្ពុជាចំនួនប្រមាណ ២០០នាក់តែប៉ុណ្ណោះ។
ប្រភព៖ BTV
មតិយោបល់