ព័ត៌មានជាតិ

មេ​ធំ Google បញ្ជាក់ថា Android សុវត្ថិភាព​ជាង iPhone

​ជំនួប​នៅ​ក្នុង​កិច្ចប្រជុំ​មួយ លោក Eric Schmidt ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Google បាន​បញ្ជាក់​ឲ្យដឹងថា ប្រព័ន្ធ​ដំណើរការ Android ខ្លាំង និង​មាន​សុវត្ថិភាព​ជាង iPhone​។​
​សារព័ត៌មាន ZDNet បាន​រាយការណ៍​ដោយ​ដកស្រង់​នូវ​សម្ដី​របស់​លោក Eric Schmidt ថា បើ​ធ្វើការ​ធៀប​រវាង Android និង iPhone នោះ Android មាន​សុវត្ថិភាព​ជាង iPhone​។
Android-vs-iPhone
លោក David Willis ប្រធាន​ផ្នែក​ស្រាវជ្រាវ​របស់ Gartner បាន​សួរ​បញ្ជាក់​ទៅកាន់ Eric Schmidt ថា ពេល​អ្នក​និយាយ​អំពី Android ពួកគេ​តែងតែ​និយាយថា វា​មិន​សុវត្ថិភាព តើ​នេះ​មានន័យ​ដូចម្ដេច​? លោក Eric Schmidt បាន​បកស្រាយ​ថា គាត់​មិន​ច្បាស់​ថា គេ​ចង់​និយាយ​អំពី​អ្វី​នោះ​ទេ ប៉ុន្តែ Android មាន​សុវត្ថិភាព​ខ្ពស់ជាង iPhone​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រព័ន្ធ​ដំណើរការ iOS មួយ​ជំនាន់ៗ​មិន​ងាយ Jailbreak បាន​នោះ​ទេ ជាពិសេស​សម្រាប់​ជំនាន់​ចុងក្រោយ​នេះ​តែម្ដង​៕​

មតិយោបល់