ព័ត៌មានជាតិ

​Update៖ រថយន្តកូរ៉េដឹកទំនិញ បុកជាមួយរឡូធ្វើផ្លូវ រងរបួសធ្ងន់បុរស២នាក់!

​ព្រះសីហនុៈ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងគ្រឿងចក្រ​រឡូ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ នៅ​លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រលេខ​​២១៤-២១៥​​(ជិតចំណោតអូរត្រាវ)​​ខេត្តព្រះសីហនុ។

​រថយន្ត​ម៉ាក​​ KAI កូរ៉េ ​ដឹក​ទំនិញ ពណ៌​​ខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​3C-7781 អ្នកបើកបរដោយ​ឈ្មោះ​ ង៉ែត​ ភិរម្យ​ ភេទ​ប្រុស​ អាយុ​​២៩ឆ្នាំ​ មានទីលំនៅ​ស្រុក​ឈូក​ ខេត្ត​កំពត​ បើកបរក្នុងទិសដៅ​ឆ្ពោះ​ទៅ​ក្រុង​ព្រះសីហនុ​ លុះដល់មកចំណុចកើតហេតុ បានបុក​ជាមួយ​​រឡូ​ធ្វើ​ផ្លូវ និង​បុកកម្មករធ្វើផ្លូវ​ម្នាក់​ឈ្មោះ​ សុខ​ គា​ ភេទ​​ប្រុស​ អាយុ​​២៦ឆ្នាំ​ មានទីលំនៅ​ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង​​ព្រះសីហនុ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង។ ជនរងគ្រោះត្រូវបានបញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែង ធ្វើការវាស់វែងនិងនាំយករថយន្ត​ ​​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក រង់ចាំដោះស្រាយតាមផ្លូវច្បាប់​៕

មតិយោបល់