កំពង់ស្ពឺៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីឆ្លងចរន្តអគ្គិសនី ឆក់បុរសម្នាក់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ និង១០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិជន្លុងម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឡុង ឌឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាងធ្វើផ្ទះ រស់នៅភូមិព្រៃរមៀត ឃុំព្រៃរំដួល ស្រុកភ្នំស្រួច បានទៅធ្វើផ្ទះឲ្យគេនៅចំណុចកើតហេតុខាងលើ ហើយបានលើកទរទឹក(សង្ក័សី) ដើម្បីដាក់នៅលើផ្ទះ។ ពេលលើកបណ្តាលឲ្យប៉ះខ្សែភ្លើង ខ្សែកាបស្រាតធំ ដែលគេដាក់តាមបង្គោលនៅមុខផ្ទះ បណ្តាលឲ្យឆក់ធ្លាក់មកលើដី កម្ពស់៦ម៉ែត្រ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យនិងស្រាវជ្រាវបានឲ្យដឹងថា សាកសពខាងលើពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន មិនមានពាក់ពន្ធករណីបទល្មើសព្រហ្មទណ្ឌឡើយ និងបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់