ព័ត៌មានជាតិ

ទើបទិញម៉ូតូថ្មី ត្រូវចោរគាស់ទ្វារចូល លួចយកទៅបាត់ នៅបុរីញ៉ូថោន ម្ចាស់រត់ទៅប្តឹងប៉ូលិសទាំងព្រឹក

ភ្នំពេញ: ស្ត្រីកម្មការនីរោងចក្រម្នាក់ រត់ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ៣ ទាំងព្រឹក នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីមានជនសង្ស័យ គាស់ទ្វារផ្ទះចូលលួចយកម៉ូតូ ស្កុបពី ទើបនឹងទិញថ្មីៗ រួមទាំងលុយកាក់ ទូរស័ព្ទ គ្រាដែលលង់លក់ក្នុងដំណេក។

ហេតុការណ៍នេះ កើតទ្បើងនៅផ្ទះជួល បុរីញ៉ូថោន ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ស្ត្រីរងគ្រោះឈ្មោះខឿន សីហា អាយុ២៦ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ជាស្ត្រីម៉េម៉ាយ មានកូនប្រុសម្នាក់ ស្នាក់នៅផ្ទះជួល ជាមួយបងប្រុស នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិត្រពាំងផ្លុង ឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។

សម្ភារ:បាត់បង់៖
-ម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ស ស៊េរី២០២០ ពាក់ផ្លាកលេខ ព្រៃវែង 1R-5306 លេខតួរ KT110vi8188317 លេខម៉ាស៊ីន HC110di8188317
-លុយចំនួន៣០០ដុល្លារ
-អត្តសញ្ញាណប័ណ ១សន្លឹក និងទូរស័ព្ទដៃចំនួន២គ្រឿង។

តាមការរៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា គាត់រាល់ថ្ងៃស្នាក់នៅ ជាមួយបងប្រុងបង្កើត រួមទាំងកូនម្នាក់ផងដែរ ហើយមុនកើតហេតុ ម៉ូតូគាត់ គឺ ដាក់នៅក្នុងផ្ទះ ជាមួយរ៉ឺម៉កកង់បីរបស់បង រួចគាត់ចូលសម្រាន្ត បាត់ទៅ។ លុះវេលាម៉ោង៦ព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ភ្ញាក់ពីដំណេក បាត់ម៉ូតូ សម្ភារ: លុយកាក់ មើលទ្វារក្រោយ ឃើញចំហរ មានស្នាមគាស់ ដោះកញ្ចក់ ទើបដឹងថា មានជនសង្ស័យធ្វើសកម្មភាពគាស់ទ្វារចូលលួច កាបូបរបស់ខ្លួន ហើយនៅក្រៅផ្ទះ ឃើញបាត់អស់សម្ភារ: ក៏ផ្អើលឆោទ្បោ ។

ក្រោយពីដឹងថា ចោរចូលលួចម៉ូតូ លុយកាក់ ទ្រព្យសម្បត្តិ ស្ត្រីរងគ្រឡ ក៏ដឹកដៃកូនទៅដាក់ពាក្យប្តឹង នគរបាលប៉ុស្តិ៍ចោចៅ៣ ឲ្យជួយស្រាវជ្រាវ រកមុខសញ្ញាលួចខាងលើ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់