ព្រះសីហនុៈ នៅថ្ងៃច័ន្ទ ១៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២៨ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យ នឹងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬ មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ នឹងរថយន្តគ្មានស្លាកលេខ សរុបចំនួន៧គោលដៅ ដូចខាងក្រោម៖
១-ក្នុងក្រុងព្រះសីហនុ ចំនួន៥គោលដៅ
លទ្ធផលមានដូចខាងក្រោម ៖
-ពិន័យអ្នកបើកបរនិងអ្នករួមដំណើរលើម៉ូតូមិនពាក់មួកបានចំនួន៥៨គ្រឿង ។
-ពិន័យអ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន១០គ្រឿង ។
-ពិន័យរថយន្តមិនពាក់ខ្សែរក្រវ៉ាត់បានចំនួន ២គ្រឿង។
-ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ នឹង មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន៥គ្រឿង បានយកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក បន្តតាមនីតិវិធី ។
២-អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំនួន ១គោលដៅ លើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ១៩៩-២០០ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លទ្ធផលសរុប៖
ពិន័យអ្នកបើកបរនិងអ្នករួមដំណើរលើម៉ូតូមិនពាក់មួកបានចំនួន៨គ្រឿង។
៣-អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ចំនួន ១គោលដៅ លើដងផ្លូវសម្តេចសង្ឃត្រង់ចំណុច រង្វង់មូលស្ទឹងហាវ ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លទ្ធផលសរុប៖
ពិន័យអ្នកបើកបរនិងអ្នករួមដំណើរលើម៉ូតូមិនពាក់មួកបានចំនួន ៩គ្រឿង ។
ពិន័យអ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន ១គ្រឿង ។
ពិន័យអ្នកបើកបរម៉ូតូបើកបរបញ្រ្ចាស់ទិសចំនួន ១គ្រឿង ។
ពិន័យអ្នកបើកបររថយន្តបើកបរបញ្រ្ចាស់ទិសចំនួន ១គ្រឿង។
ជាលទ្ធផលសរុបរួមបានចំនួន៩៤គ្រឿង,រថយន្តចំនួន៨គ្រឿង មានដូចខាងក្រោម៖
១.ពិន័យអ្នកបើកបរនិងអ្នករួមដំណើរលើម៉ូតូមិនពាក់មួកបានចំនួន ៧៥គ្រឿង ។
២.ពិន័យអ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន១១គ្រឿង ។
៣.ពិន័យរថយន្តមិនពាក់ខ្សែរក្រវ៉ាត់បានចំនួន ២គ្រឿង។
៤-ពិន័យរថយន្តបើកបញ្ច្រាសទិស ១គ្រឿង
៥.ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ នឹង មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន៥គ្រឿង បានយកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក បន្តតាមនីតិវិធី ៕
មតិយោបល់