ត្បូងឃ្មុំៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីក្មេងសិស្សសាលាចំនួន ៥នាក់ បានទៅលេងទឹកកញ្ចុះមួយកន្លែង បណ្ដាលឲ្យលង់ រកឃើសាកសពម្នាក់ បាត់ខ្លួនចំនួន ៣នាក់ ខណៈម្នាក់ទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល។
ខណៈពេលនេះ សមត្ថកិច្ច កំពុងតែធ្វើការស្វែងរកអ្នកបាត់ខ្លួនបន្ត សម្រាប់ព័ត៌មានលម្អិត នឹងផ្សាយពេលក្រោយ៕



មតិយោបល់