ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមានអ្នករងរបួស លោកអធិការរង និងអធិការស្រុកអូរយ៉ាដាវ មិនអាចផ្ដល់ព័ត៌មានលម្អិតដល់អ្នកកាសែត

រតនគិរី: កាលពីវេលាម៉ោង ៤រសៀលថ្ងែទី១៥ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមានអ្នករងរបួស នៅមុខវត្តអូរយ៉ាដាវ។

រថយន្តម៉ាក ស្តារិក ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AT 3540 ម្ចាស់រថយន្តឈ្មោះ ភ័ណ ភាន អាយុ២៨ ឆ្នាំភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិឡាមិញ ស្រុកបរកែវ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ រម៉ាម ថ្វាវ អាយុ៣២ ភេទប្រុស ជនជាតិច្រាយ រស់នៅភូមិត្រាង ឃុំលំជ័រ បើកម៉ូតូម៉ាក Wave ស្លាកលេខព្រៃវែង 1G-2475 ពណ៌ខ្មៅ
និងឈ្មោះសេវ ទុង អាយុ២៤ ភេទប្រុស ជនជាតិច្រាយ រស់នៅភូមិត្រាង ឃុំលំជ័រ អ្នកបើកបរម៉ូតូ ក្នុងស្ថានភាពស្រវឹង។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូន យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកបរកែវ។

សូមបញ្ជាក់៖ ករណីគ្រោះថ្នាក់នេះ ភ្នាក់ងារសារព័ត៌មាន Post News សុំការបំភ្លឺពីអធិការរងស្រុកអូរយ៉ាដាវ ទទួលផែ្នកចរាចរណ៍បានឆ្លើយថា ជាប់ចុះបេសកម្ម និងរវល់មិនអាចផ្ដល់ព័ត៌មានដល់អ្នកកាសែតបានទេ ទើបភ្នាក់ងារបានទាក់ទងបន្តទៅអធិការស្រុកអូរយ៉ាដាវ ដើម្បីចង់បានព័ត៌មានលម្អិត តែលោកបានឆ្លើយថា កំពុងជាប់ចុះការងារជាមួយអភិបាលស្រុក ចឹងឲ្យមន្ត្រីជំនាញចុះទៅវាស់វែងនៅកន្លែងកើតហេតុហើយ អាស្រ័យហេតុនេះ ភ្នាក់ងារយើង ក៏មិនអាចផ្ដល់ជូនព័ត៌មានលម្អិតបានដែរ៕

មតិយោបល់