មានចម្ងល់ជាច្រើនបានកើតឡើងក្រោយពីតារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាស សួស វីហ្សា រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ប៉ុន្តែស្វាមីរបស់នាង គឺលោក ថមមី ជាអ្នកដែលមានភាពស្និទ្ធស្នាលជាមួយនាងបំផុតនោះ បែរជាអត់ឆ្លងជំងឺនេះទៅវិញ។
ជុំវិញចម្ងល់នេះលោកថមមី បានសរសេរសារដ៏វែងអន្លាយមួយតាមបណ្ដាញសង្គម Facebook បង្ហាញពីមូលហេតុដែលរូបលោកអត់ឆ្លងជំងឺនេះ បន្ទាប់ពីលោកបានឈ្លេចសួរពេទ្យ ហើយគ្រូពេទ្យបានបញ្ជាក់ដោយខ្លីលើលក្ខណៈពិសេសនេះ។
លោកថមមី និយាយថា៖”ពេទ្យថាអាចមកពីកក្តាសុខភាពរបស់ខ្ញុំល្អខ្លាំងដោយមានក្រុមឈាម 0+ មានអង់ទីគ័រ មានវាក់សាំង២ដង រួមផ្សំការហាត់ប្រាណផងដែរ។ តែខ្ញុំក៍នៅតែច័ក្តាឡីស័កខ្លួន១៤ថ្ងៃទៀតក្នុងបន្ទប់តែឯងនៅផ្ទះ…ចំណែកភរិយាខ្ញុំ គឺជាមនុស្សទី១នៅប្រទេសកម្ពុជាដំបូងគេដែលយកសំណាក៣លើកទើបពិនិត្យឃើញមេរោគនេះ“។
ចំពោះករណីភរិយារបស់លោកធ្វើតេស្ត៣ដងហើយទើបរកឃើញមេរោគនេះ ត្រូវបានគ្រូពេទ្យពន្យល់ថា អាចមកពីសុខភាពរបស់ភរិយាលោកល្អហើយមេរោគនៅក្នុងខ្លួនទើបតែចេញសញ្ញាពេលនាងចុះខ្សោយ ហើយស្ថានភាពបែបនេះ នាងអាចនឹងព្យាបាលឆាប់ជាសះស្បើយឡើងវិញ។
ប្រភព៖ Sabay
មតិយោបល់