ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តក្រុងកាពីតូលទេសចរណ៍ បុរសម្នាក់បាក់ដៃ បញ្ចប់រឿងត្រឹមសំណង៤០០ដុល្លារ!

ភ្នំពេញ: បុរសម្នាក់បាក់ដៃឆ្វេងម្ខាងក្រោយរូបគាត់បានជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តក្រុងកាពីតូលទេសចរណ៍។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីចំណុចមុខរោចក្រកាត់ដេរសំលៀកបំពាក់វីនខេមខបភើរេសិន សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម៉ូតូម៉ាកviva ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1B-0765 ជិះដោយបុរសម្នាក់រងរបួសបាក់ដៃឆ្វេងម្ខាង។ រថយន្តក្រុងកាពីតូលទេសចរណ៍ ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង3A- 2155។

ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តនិងម៉ូតូធ្វើដំណើរស្របទិសគ្នា តាមផ្លូវបេតុងទិសដៅពីកិចទៅកើតមិនដឹងយ៉ាងម៉េច លុះមកដល់កន្លែងកើតហេតុ ស្រាប់តែលាន់ប្រាវងាកមើលឃើញម៉ូតូដួលបាត់ទៅ ហើយរីឯរថយន្តបានហួសទៅមុខបន្តិចទើបឈប់។

ប្រភពបន្តថាគាត់មិនបានដឹងថារថយន្តបុកម៉ូតូឬម៉ូតូបុករថយន្តនោះទេគ្រាន់ឃើញអ្នកដែលជិះម៉ូតូបាក់ដៃឆ្វេងម្ខាង ហើយត្រូវគេដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងហើយដំណាងភាគីទាំងសងខាងដោះស្រាយបញ្ចប់រឿងដោយភាគីខាងរថយន្តសុខចិត្តជួយចេញថ្លៃព្យាបាលទៅខាងម៉ូតូចំនួន៤០០ដុល្លារ៕

មតិយោបល់