ព័ត៌មានជាតិ

បុរសម្នាក់ជាកម្មករអូសរទេះនៅក្នុងផ្សារអូឡាំពិច ផឹកស្រវឹងយកផ្លែឡាមអាខ្លួនឯងប៉ុនប៉ងបញ្ចប់ជីវិត

ភ្នំពេញៈ នៅវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ មានករណីកម្មករអូសរទេះបន្លែម្នាក់ នៅផ្សារអូឡាំពិច ផឹកស្រាស្រវឹងយកផ្លែឡាមអាលើខ្លួននិងដៃ ប៉ុនប៉ងសម្លាប់ជីវិតខ្លួនឯង ត្រូវបានសមត្ថកិច្ចចុះមកដឹកយកទៅសង្គ្រោះបន្ទាន់ បង្កការភ្ញាក់ផ្អើល ត្រង់ចំណុចបេនឡានឈ្នួលអូឡាំពិច ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឌីណា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរជាកម្មករអូសរទេះ នៅក្នុងផ្សារអូឡាំពិច ស្នាក់នៅក្បែរបេនឡាន ជាប់នឹងរបងផ្សារ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើនេះ គឺជាកម្មករអូសរទេះនិងលីសែងអីវ៉ាន់ នៅក្នុងផ្សារអូឡាំពិច នៅទីកន្លែងនេះអស់រយៈ ពេលជាច្រើនឆ្នាំមកហើយ ។ ស្រាប់តែមួយរយៈកន្លងមកនេះ ជនរងគ្រោះចេះផឹកស្រាស្រវឹងស្ទើររាល់ថ្ងៃ បានយកផ្លែឡាម មកធ្វើសកម្មភាព អាខ្លួនឯងបណ្តាលឲ្យមុត ហូរឈាមយ៉ាងខ្លាំង ពលរដ្ឋនៅក្បែរនោះឃើញ ក៏រាយការណ៍ប្រាប់ទៅសមត្ថកិច្ច ដើម្បីចុះមកពិនិត្យ រួចក៏បានលើកជនរងគ្រោះ ដាក់ចូលទៅក្នុងរ៉ឺម៉កដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ៕

មតិយោបល់