ព័ត៌មានជាតិ

ចិនទៀតហើយ!! បើករថយន្តBMW ស្លាកលេខ ភ្នំពេញ 2S-0883 ពន្លះក្បាលនាគចែកទ្រូវផ្លូវក្រឡាក់ផ្ងារជើងទ្រមេឃ របួសធ្ងន់

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកBMW ក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់១កង់ រថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ។ ចំណែកម្ចាស់រថយន្តបង្ករងរបួសធ្ងន់។

ហេយុការណ៍នេះកើតឡើងកាលពីវេលាមោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-0883 ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែកក្បាលនាគចែកទ្រូវផ្លូវបាក់អស់១កង់ រីឯរថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់