ព័ត៌មានជាតិ

ប៉ុនប៉ងធ្វើអត្តឃាតខ្លួនម្ដងមិនស្រេច លើកទី២ សាច់ញាតិឃើញ ក៏ផ្អើលឆោទ្បោ

កណ្ដាល: នៅវេលាម៉ោង ០៤និង៣០នាទីព្រហាមថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ស្ថិតនៅចំណុចភូមិព្រែករុន ឃុំព្រែកគយ
ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឡេង សេងលី ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

តាមចម្លើយរបស់ឈ្មោះ យី វួចលី ភេទស្រី អាយុ ៦៦ឆ្នាំ ត្រូវជាម្ដាយមីងបង្កើត ប្ដី និងកូនបង្កើត បានអះអាងថា នៅពេលកើតហេតុ ពួកគាត់បានឃើញឈ្មោះ ឡេង សេងលី ចង.កជាប់ក្រមា និងបង្អួចក្នុងបន្ទប់ដេក ដែលមានកម្ពស់១.៨០ម៉ែត្រស្លាប់បាត់ទៅហើយ។

ប្រភពដដែល បានបន្តថា កន្លងមកជនរងគ្រោះ ធ្លាប់ព្យាយាមលេបថ្នាំ សម្លាប់ខ្លួនម្ដងរួចមកហើយ ប៉ុន្តែយកទៅមន្ទីរពេទ្យសង្គ្រោះទាន់។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកគយ និងកម្លាំងជំនាញស្រុក ក្រុមប្រឹក្សាឃុំ លោកមេភូមិ ធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យសព ឃើញមានស្លាកស្នាមជាំព័ទ្ធជុំវិញក ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ សន្និដ្ឋានថាជនរងគ្រោះ ស្លាប់ដោយសារចង់កប្រាកដមែន រួចក៏ប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់