ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មេដឹកនាំកំពូលកូរ៉េខាងជើងបានជាប់ឆ្នោតជាប្រធានស្ថាប័នរដ្ឋ ដែលបានបង្កើតថ្មី

កូរ៉េខាងជើង: ទូរទស្សន៍រដ្ឋបានរាយការណ៍មកថា មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) លោក គីម ជុងអ៊ុន នៅថ្ងៃពុធនេះត្រូវបានជ្រើសរើសជាប្រធានស្ថាប័នទើបបង្កើតថ្មីមួយ នៅឯសម័យប្រជុំទីបួននៃសភាកំពូល ប្រជាជនលើកទី១៣ ឬសភារបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៦នេះ។

សមាជិកបីរូបនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលរបស់បក្សពលករ កំពុងកាន់អំណាចរបស់ប្រទេស កូរ៉េខាងជើងត្រូវបានជាប់ឆ្នោតជាអនុប្រធាននៃស្ថាប័នរដ្ឋ ពោលគឺលោក Hwang Pyong So, លោក Choe Ryong Hae និងលោក Pak Pong Ju ។

សូមជម្រាបថា លោកគីមបានក្លាយជាប្រធាននៃគណបក្សពលករកំពុងកាន់អំណាចនៃប្រទេសកូរ៉េខាងជើងក្នុងសមាជបក្សលើកទី៧ បានប្រារព្ធឡើងនៅដើមខែឧសភា៕2nd-day-wpk-kim-jong-un 530737664

 

មតិយោបល់