ព័ត៌មានជាតិ

មន្រ្តីកងរាជអាវុធហត្ថម្នាក់ បើករថយន្តបុកម៉ូតូ បណ្តាលឲ្យជនជាតិព្នង៣ម្នាក់ រងរបួសធ្ងន់

មណ្ឌលគិរីៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នាវេលាម៉ោង០៩ និង ៣០ នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត អ្នកបើកបររថយន្តមានឈ្មោះ នី រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជ អាវុធហត្ថ បើកបររថយន្តម៉ាកកាមរីឆ្លាម ពណ៌ ទឹកមាស ផ្លាកលេខភ្នំពេញ 2E 0477 បើកបរដោយបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង មានចម្ងាយ១០០ម៉ែត្រ ពីស្ពានអូរផ្លាយ ស្ថិតក្នុងភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

អ្នកបើកបរម៉ូតូឈ្មោះ ពេជ្រ មិញ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិព្នង ទីលំនៅភូមិទី១ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រងរបួសបែកក្បាល ខាងឆ្វេង បើកបរម៉ូតូក្នុងទិសដៅ ពីត្បូងទៅជើង ។

អ្នកបើកបរម៉ូតូរួមដំណើរមានគ្នា០២នាក់ មានឈ្មោះដូចខាងក្រោម៖ ទី១-ឈ្មោះ ខំ ចយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ព្នងទីលំនៅភូមិពូក្រង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រងរបួសស្មងជើង និងបាក់កំផ្លូវ ខាងឆ្វេង ។ ទី២-ឈ្មោះ ព្រើង ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិព្នង ទីលំនៅភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រងរបួសបែកក្បាលជង្គង់ជើងឆ្វេង ។

ម៉ូតូម៉ាក Wave S (វេវអេស) ពណ៌ស លាយ ខ្មៅ ផ្លាកលេខគ្មាន ម៉ូតូខូចបាក់បូមមុខ និងបែកកាទែរ ។ បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី ។ រីឯរថយន្តនឹងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលស្រុកពេជ្រាដាដឹកយកមករក្សារទុក នៅអធិការដ្ឋានរង់ចាំ ការដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់