ព័ត៌មានជាតិ

សាំយ៉ុង ពន្លះម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសវ័យចំណាប់ម្នាក់របួសធ្ងន់

ព្រះសីហនុ: កាលពីវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ នៅភូមិបន្ទាយប្រីយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ (អ្នកបើកបរគេចខ្លួន) បានបុកពីក្រោយម៉ូតូ០១គ្រឿងម៉ាក គុបជ្រុង ខណ:ម៉ូតូបត់មុខរថយន្ត បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ថុយ សេត ភេទប្រុស អាយុ៧៥ ឆ្នាំ រស់នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ស្លាប់ភ្លាមៗនៅនឹងកន្លែង៕

មតិយោបល់