ព័ត៌មានជាតិ

​ស្ត្រីម្នាក់ជិះ​ម៉ូតូបញ្ច្រាសផ្លូវ ហើយបុកប៉ូលិសចរាចណ៍កំពុងអនុត្តច្បាប់​ទៀត ផ្អើលពេញម្ដុំផ្សារចាស់នៅ​ក្រុងសៀមរាប​

សៀមរាបៈ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុកមានស្ត្រីម្នាក់​ជិះម៉ូតូបញ្ច្រាស​ស្លាកសញ្ញានៅកៀនផ្សារចាស់(ស្លាកសញ្ញាហាមចូល) ស្លាកសញ្ញានឹងជិត៨ឆ្នាំ ហើយដែលគេមិនអនុញាតឲ្យជិះ ។
​បន្ទាប់មកប៉ូលិសបាន​ផ្លុំកញ្ចែ​ក្នុងគោលបំណងចុះណែនាំអប់រំ តែគាត់បកក្រោយមកវិញពេលឃើញប៉ូលិសផ្លុំហៅគាត់ ហើយគាត់ងាកក្រោយជេរប៉ូលិសទាំងដែលគាត់អត់បានបញ្ឈប់ម៉ូតូនិយាយជាមួយប៉ូលិស ដល់ពេលគាត់បកក្រោយមកក៏ជួបប៉ូលិសឈរនៅជិតស្លាកសញ្ញា គាត់បើកបុករះតាំងពីអ្នកទី១ដល់អ្នកទី៣​តែម្តង៕

មតិយោបល់