ព័ត៌មានជាតិ

នគរបាលសហប៉ុស្តិ៍នៃអធិការដ្ឋានខណ្ឌឬស្សីកែវ ឃាត់ខ្លួនសង្ស័យបានម្នាក់ ករណីប្លន់!

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពប្លន់(លួចមានស្ថានទម្ងន់ទោស)ប្រើដាវកែច្នៃ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ក្រោយលឺសំឡេងស្រែកជនរងគ្រោះឈ្មោះ សុខ សំបូរ ស្រែកថាជួយផង កម្លាំងសហប៉ុស្តិ៍ល្បាតដឹកនាំដោយលោកអនុសេនីយ៍ឯក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវបានជួយអន្តរាគមន៍ភ្លាមៗឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ជឹម សីហាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្នានលេខ ផ្លូវជាតិលេខ៥ ក្រុម១៩ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

វត្ថុតាង មានម៉ូតូជនរងគ្រោះ ម៉ាក scoopy ពណ៌ស ស៊េរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1GT-6235 និងម៉ូតូសម្រាប់ធ្វើសកម្មភាពមួយគ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ 1GY-1802 ដាវកែច្នៃចំនួន២ដើម។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿង និងសាកសួររកបក្ខពួក រួចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវចាត់ការតាមនីតិវិធី៕

មតិយោបល់