ព័ត៌មានជាតិ

​កាន់តែសាហាវហើយ! លុយជិត៤ម៉ឺនដុល្លារ ត្រូវជនសង្ស័យគាស់យកទៅដោយសុវត្ថិភាព

ភ្នំពេញៈ រោងចក្រមួយកន្លែងស្ថិតនៅក្នុងសង្កាត់ចោមចៅ២ ត្រូវជនសង្ស័យធ្វើសក្មភាពគាស់ជញ្ជាំងចូលយកលុយជិត៤ម៉ឺនដុល្លារបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៦និង៣០នាទី ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចរោងចក្រស្បែងជើង ផាណាវ៉េ ផ្លូវបេតុង ក្រុម១ ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះ លី ភីង ភេទស្រីអាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រង់ រោងចក្រស្បែងជើង ផាណាវ៉េ ស្នាក់នៅក្នុងរោងចក្រផាណាវ៉េភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាន់លិខិតឆ្លងដែនលេខEA-9498541 ។

សម្ភារៈដែលបាត់បង់មាន​៖ លុយដុល្លារចំនួន​៣២០០០ដុលា្លរ​,លុយខ្មែរ ១០,០០០,០០០​(ដប់លានរៀល),បន្សល់ទុកស្លាកស្នាម៖ ស្នាមគាស់ព្រិលជញ្ជាំង១ប្រឡោះ,បន្សល់ទុកអង្រឹង១,ខ្សែនីឡុង១ខ្សែ, ស្បែកជើងផ្ទាត់ចំនួន៣គូ​,កាបូបស្ពាយ១ពណ៌ក្រហម, ស្នាមរើកកាយចំនួន៦បន្ទប់។

ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែងនិងទទួលពាក្យបណ្តឹងដើម្បីស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់