ខេត្តកែបៈ សមត្ថកិច្ចបានប្រាប់ Post News ថាកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី ២៣ ខែកញ្ញា ២០១៨ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានករណីហិង្សាដោយចេតនាលើអ្នកដ៍ទៃបណ្តាលឲ្យមានរបួសធ្ងន់។
ហេតុការណ៍នេះបង្កឡើងដោយជនសង្ស័យឈ្មោះ សំ សុង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិសង្កាត់ខាងលើ បានយកកាំបិតលៀម កាប់ទៅលើឈ្មោះ សូង ឡាង ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិ សង្កាត់ជាមួយគ្នាខាងលើ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពត។
ក្រោយកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកែប ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់