Post News Media ព័ត៌មានជាតិ ​បុរសម្នាក់ ជ...

​បុរសម្នាក់ ជិះម៉ូតូលឿនជ្រុលទៅបុកបង្គោលសុវត្ថិភាពនិងគល់ដើមក្ងោក បណ្ដាលឲ្យ​ស្លាប់នៅ​នឹងកន្លែង!

ត្បូងឃ្មុំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន​ជ្រុលទៅបុកជាមួយបង្គោល​សុវត្ថិភាពនិងគល់ដើមក្ងោក បណ្ដាលឲ្យ​ស្លាប់នៅ​នឹងកន្លែង​។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅ​លើ​ផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រ​​១៣៥-១៣៦ ភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។​
​​
​ជនរងគ្រោះមានឈ្មោះ ទៀត មីស៊ី ភេទប្រុស អាយុ​២៥ឆ្នាំ ជនជាតិចាម រស់នៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជិះម៉ូតូម៉ាកហុង ដា សេ១២៥ ពណ៌ខ្មៅ បិតពណ៌មាស ពាក់ស្លាកលេខ រតនគិរី 1B-0608។​
ករណីនេះ សមត្ថកិច្ចបាន​ប្រគល់សាកសពឲ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...